Register your interest Register your interest EN KH
menu
scroll

ហេដ្ឋារចនាសម្ព័ន្ធ
ទីតាំងសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ

Site Plan

ចំណាប់អារម្មណ៍របស់សិល្បករ
សួន Mediscentចំណាប់អារម្មណ៍របស់សិល្បករ
  • facilities
ចំណាប់អារម្មណ៍របស់សិល្បករ

អ្នកនឹងក្លាយជាផ្នែកមួយនៃ​សហគមន៍ដ៏រីកចម្រើនដែលហ៊ុំព័ទ្ធទៅដោយ​សួនច្បារ​ធំទូលាយ និង​ផ្ទៃទឹក​ដ៏ស្ងប់ស្ងាត់ គួបផ្សំនឹងហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​ទៀត ។ ពីភាពស្ងៀមស្ងាត់នៅក្នុងសួនថ្មើរជើង និង​សួនតូចៗ រហូតដល់ការលេងកម្សាន្តក្នុងទីធ្លាពណ៌បៃតងដ៏ធំទូលាយ នេះគឺជាកន្លែងដែលធម្មជាតិបានលាតត្រដាងជាមួយនឹងរាល់ភាបបត់បែន ធ្វើឱ្យទំនាក់ទំនងរបស់អ្នកកាន់តែស៊ីជ្រៅ នឹងជីវិតជុំវិញខ្លូនអ្នក។ 

  • ផ្ទៃដី 4.5 ហិកតា ​ដែល​ផ្សារភ្ជាប់​ការ​រស់​នៅ​ជា​មួយ​ធម្មជាតិ 

  • ទេសភាព​បៃតងស្រងាត់ អមដោយ​រុក្ខវិថីដែលបង្កលក្ខណៈអំណោយផល​ដល់អ្នកថ្មើរជើង និង​សួន​តូចៗជាច្រើន

  • សួនពិសេសធំៗចំនួន 6 ដែលដើរតួជាតំណភ្ជាប់ពី​ប្លុកលំនៅដ្ឋានមួយ​ទៅកាន់​ប្លុក​លំនៅដ្ឋានមួយទៀត

  • ទីលានវាលស្មៅសម្រាប់ំការភ្ជាប់ទំនាក់ទំនងសង្គមនិង  នៅ Marum Square សម្រាប់​សកម្មភាព​សហគមន៍គ្រប់បែប​យ៉ាងទាំងអស់។  

  • សួនច្បារច្នៃប្រឌិតចំនួន 6 ដែលផ្ដល់ទីតាំង​សម្រាប់ការសម្រាក​លំហែ និង​លេង​កម្សាន្ត​នានា

សួនច្បារ​រួម

ឧទ្យានវាលស្មៅ
សួនព្យាបាលជម្ងឺ
សួន Mediscent
សួនព្យាបាលដោយសម្លេង
សួនលេងកម្សាន្តធម្មជាតិ
សួនសាកវបកម្ម
សួនវាលស្មៅចំណាប់អារម្មណ៍របស់សិល្បករ
  • image
សួនវាលស្មៅចំណាប់អារម្មណ៍របស់សិល្បករ

សួនវាលស្មៅ

ឧទ្យានវាលស្មៅ (Meadow Park) រចនាឡើង​ដោយ​ពិគ្រោះ​យោបល់​ជាមួយ​មន្ទីរពេទ្យ Marum ដើម្បីផ្ដល់​នូវ​បរិស្ថានសមស្រប​សម្រាប់ការព្យាបាលតាម​បែប​សាកវប្បកម្ម និង​សកម្មភាពស្ដារនីតិសម្បទានានា ដើម្បី​បំពេញតម្រូវការ​អ្នកជំងឺ​ក្រៅ​និង​ក្នុង មនុស្សចាស់ និងអ្នករស់នៅក្នុងសហគមន៍ដូចគ្នា ។ ទីតាំង​ហាត់ប្រាណ​លើកកម្ពស់​ការប្រាស្រ័យទាក់ទងគ្នា ​និង​ការធ្វើចលនា​សម្រាប់អ្នក​ទាំងអស់គ្នា​ដែលរស់នៅទីនេះ ។   

  • ផ្សារភ្ជាប់ជាមួយធម្មជាតិតាមរយៈ​សួនត្រពាំងទឹក​​ទំហំ 1,900 ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅប៉ែក​ខាង​ត្បូង​នៃសួន ។  
  • ទីតាំងសម្រាប់ការហាត់ប្រាណ រួមទាំង​បរិក្ខារ​លេងសម្រាប់​មនុស្សចាស់ ដើម្បីជំរុញ​ការធ្វើ​ចលនា​រាងកាយ និង​ការប្រាស្រ័យទាក់ទងគ្នា​របស់អ្នករស់នៅទីនេះ ។  
  • ផ្លូវដើរ​ដែលមានទេសភាពស្អាតសម្រាប់ការថតរូប ជាមួយនឹងផ្លូវដើរតូចៗ​កាត់​សួន និង​ស្ពានមួយតភ្ជាប់ផ្លូវចូលទៅកាន់កន្លែងហាត់ប្រាណ ។ 
សួនព្យាបាលជម្ងឺចំណាប់អារម្មណ៍របស់សិល្បករ
  • image
សួនព្យាបាលជម្ងឺចំណាប់អារម្មណ៍របស់សិល្បករ

សួនព្យាបាលជម្ងឺ

សួនព្យាបាលជំងឺ​ដាក់បញ្ចូលនូវវិធីសាស្ត្រ​ព្យាបាលតាមបែបបុរាណ បង្កើត​ជាកន្លែង​ព្យាបាលមួយដែលមានផ្លូវដើរ​សម្រាប់ធ្វើសរសៃបាតជើង និង​ប្រឡាយទឹក​រាក់សម្រាប់ត្រាំជើង ។ ផ្លូវដើរហាត់ប្រាណ តំបន់​ក្មេងលេង និង​រោងតូចមួយ​រួមចំណែក​បន្ថែម​ទៅលើ​បទពិសោធន៍ហាត់ប្រាណទូទៅ ដោយបង្កើត​ជា​ទីតាំង​មួយ​សម្រាប់​ការសម្រាកលំហែ​ពេញមួយថ្ងៃ ។  

  • ការជំរុញទឹកចិត្តដោយប្រើ​គោលការណ៍ព្យាបាលបែបបុរាណ សួននេះ​ជួយព្យាបាល​បាន​ទាំង​រាងកាយ ទាំងអារម្មណ៍របស់​អ្នក ។   
  • ទីតាំង​សម្រាប់​ការ​ធ្វើ​សកម្មភាព​នៅ​ខាងក្រៅ ជាមួយផ្លូវសម្រាប់រត់​ហាត់ប្រាណ និង​វាលស្មៅធំល្វឹងល្វើយសម្រាប់ការហាត់ប្រាណ​និងការកម្សាន្ត ដែលបំពេញបន្ថែម​ដោយ​កន្លែង​បាញ់ទឹក​លម្អ។
សួន Mediscentចំណាប់អារម្មណ៍របស់សិល្បករ
  • image
សួន Mediscentចំណាប់អារម្មណ៍របស់សិល្បករ

សួន Mediscent

សួន Mediscent រចនាឡើង​ដើម្បី​លើកកម្ពស់​សុខុមាលភាព​ផ្លូវ​ចិត្ត​និង​អារម្មណ៍​តាមរយៈការប្រាស្រ័យទាក់ទងនឹង​ធម្មជាតិ ។ ជាមួយនឹងបរិស្ថានជុំវិញស្ងប់ស្ងាត់ ទេសភាពបៃតង និងជីវចម្រុះធម្មជាតិ សួននេះ​ជាកន្លែងដែល​ធ្វើ​ឱ្យ​អ្នកមានកំលាំង និង​ជា​ទីជម្រក​ដែលមាននិរន្តរភាពបរិស្ថាន ។  

  • រីករាយជាមួយនឹងការដាំដុះនៅក្នុងទីតាំង​ដែល​ជួយកាត់បន្ថយ​ស្ត្រេស និង​លើកកម្ពស់​សុខុមាលភាព​ផ្លូវចិត្តរបស់អ្នក ។  
  • ជីវចម្រុះធម្មជាតិ​ពង្រឹង​ការប្ដេជ្ញាចិត្ត​របស់​អ្នក​ចំពោះ​និរន្តរភាព ។ 
សួនព្យាបាលដោយសម្លេងចំណាប់អារម្មណ៍របស់សិល្បករ
  • image
សួនព្យាបាលដោយសម្លេងចំណាប់អារម្មណ៍របស់សិល្បករ

សួនព្យាបាលដោយសម្លេង

សួនព្យាបាលដោយសម្លេង  សួននេះ​ផ្ដល់​នូវ​បរិយាកាស​ស្ងប់ស្ងាត់​មួយ​ ដែល​ដាក់បញ្ចូល​​ហ្រ្វេកង់សំឡេងសម្រាប់​ព្យាបាលនៅក្នុង​បរិស្ថានធម្មជាតិដែលនៅជុំវិញ  លាយឡំជាមួយនឹង​ស្លឹកឈើ​ដែលបន្លឺជាសំឡេង ទឹកហូរ និងសំឡេង​​សត្វស្លាបច្រៀង។ អ្នករស់នៅនឹង​រក​ឃើញទីនេះដើម្បីភ្ជាប់ទំនាក់ទំនង​ទៅនឹងធម្មជាតិ និង​ខ្លួនពួកគេ​ផ្ទាល់ ដោយ​ចាប់ផ្ដើម​នូវ​ដំណើរតាមផ្លូវអារម្មណ៍មួយ ដែលកាត់បន្ថយ​ស្ត្រេសក្នុង​ខួរក្បាល និង​លើក​កម្ពស់​សុខុមាលភាព​ផ្លូវចិត្ត រាងកាយ និងស្មារតី ។​ 

  • ផ្ដល់​បទពិសោធន៍ព្យាបាលដោយសំឡេងដ៏ពិសេស ​និងលន្លង់លន្លោចចូលជ្រៅទៅក្នុង​បរិស្ថានធម្មជាតិ​ដែលនៅជុំវិញ ។  
  • សម្រួលដល់​ការប្រណិប័តន៍បែបសាសនា ដូចជា ការសមាធិបែបជនជាតិ​ទីបេ សម្រាប់ការសម្រាកលំហែ ។ 
សួនលេងកម្សាន្តធម្មជាតិចំណាប់អារម្មណ៍របស់សិល្បករ
  • image
សួនលេងកម្សាន្តធម្មជាតិចំណាប់អារម្មណ៍របស់សិល្បករ

សួនលេងកម្សាន្តធម្មជាតិ

សួន​លេងកម្សាន្ត​ធម្មជាតិ  សួន​លេង​កម្សាន្ត​​ធម្មជាតិ​មានបីផ្នែក​ ច្នៃប្រឌិតទៅតាមប្រធានបទ​ផ្សេងៗគ្នា ដែល​ផ្តល់ជាជម្រកចម្រុះ និងសកម្មភាពកម្សាន្តនានា។ ក្នុងនោះរាប់ទាំង​ត្រាំប៉ូលីន​នៅលើ​កម្រាល ផ្លូវដើរក្រាលប្រដឹស​ឫស្សី និង​ពំនូកខ្សាច់ ។ ព័ទ្ធជុំវិញដោយ​គុម្ព​ឈើ​ធម្មជាតិ សួននេះ​ផ្ដល់នូវលំហ​សម្រាប់​ការអប់រំនិង​កម្សាន្តដ៏ច្នៃប្រឌិត ដែលនៅទីនេះធម្មជាតិដើរតួនាទីជាគ្រូ និង​ជាប្រភព​នៃការរីករាយរបស់កុមារ ។  

  • បទពិសោធន៍ស៊ីជម្រៅ ដោយរួមបញ្ចូលគ្នាទាំង​ការលេង ការរៀនសូត្រ និង​ការ​សង្កេត​បរិស្ថានធម្មជាតិដែលនៅជុំវិញ ។  
  • រចនាសម្ព័ន្ធ​សម្រាប់ការលេងធ្វើឡើង​ពី​វត្ថុធាតុដើមធម្មជាតិ ដូចជា ឈើ ខ្សាច់ និង​ក្រួស ។   
សួនលេងកម្សាន្តធម្មជាតិចំណាប់អារម្មណ៍របស់សិល្បករ
  • image
សួនលេងកម្សាន្តធម្មជាតិចំណាប់អារម្មណ៍របស់សិល្បករ

សួនលេងកម្សាន្តធម្មជាតិ

សួនសាកវប្បកម្ម  ជាចលករ​សម្រាប់ការរឹតចំណងសាមគ្គីក្នុងសហគមន៍ សួន​សាកវប្បកម្មនេះ​អនុញ្ញាត​ឱ្យ​អ្នករស់នៅទីនេះ​ដាំដុះ​បន្លែបង្ការ​ដែលខ្លួនចូលចិត្តនៅក្នុង​បរិស្ថានធម្មជាតិ​ដ៏ស្ងប់ស្ងាត់ ។ សួនដែលចម្រុះទៅដោយ​រសជាតិនិងក្លិន ជីរ ផ្លែឈើ និង​បន្លែ ផ្ដល់នូវ​បទពិសោធន៍អារម្មណ៍ដ៏សម្បូរបែប ខណៈ​លើកកម្ពស់​តុល្យភាព​រវាង​លំហ​ដែលដាំដុះ និង​ប្រព័ន្ធអេកូឡូស៊ីដែលនៅជុំវិញ ។ 

  • លើកកម្ពស់ចំណងសាមគ្គីសហគមន៍ ដោយអនុញ្ញាតឱ្យ​អ្នករស់នៅទីនេះ​ដាំដុះបន្លែបង្ការដោយខ្លួនឯង ។
  • ទេសភាពទឹកធ្លាក់ប្រកបដោយភាពស្ងប់ស្ងាត់ និង​ត្រពាំងទឹក បង្កើនបរិយាកាសឱ្យកាន់តែល្អ បន្ថែមពីលើ​អេកូឡូស៊ីចម្រុះ  
  • រុក្ខជាតិថ្នាំ ជី ផ្លែឈើ និងបន្លែ រួមគ្នាគ្នា​ជាមួយនឹង​បទពិសោធន៍ចម្រុះអារម្មណ៍​ ប្រៀបដូចជាផ្សារក្នុងភូមិស្រុក ។​ 

សួនបណ្ដោយផ្លូវ

លាតសន្ធឹងកាត់​គម្រោងទាំងមូល សួន​បណ្ដោយ​និងសួនដាច់ដោយឡែកៗ បង្កើតបានជាអារម្មណ៍នៃភាពបៃតង​នៅគ្រប់ទីកន្លែង ។ សួនទាំងនេះ​តភ្ជាប់​ប្លុក​លំនៅដ្ឋានមួយទៅកាន់ប្លុកមួយទៀត ធ្វើ​ឱ្យ​ការដើរលេងនៅក្នុង​តំបន់ជិតខាង​ក្លាយ​ជា​បទពិសោធន៍ប្លែកភ្នែក​ដ៏ពិតប្រាកដ ។ ទោះបីជាកូនសួនក្ដី ឬ​ទីលំហ​បៃតង​ធំទូលាយក្ដី សួននីមួយៗផ្ដល់​នូវ​ការលំហែ​ពី​គ្រប់សកម្មភាព ដោយ​ផ្ដល់​ឱកាស​ដល់​អ្នក​ក្នុងការផ្សារភ្ជាប់ខ្លួន​ឱ្យស៊ីជម្រៅទៅនឹង​ធម្មជាតិ​និងជីវិតរស់នៅ​ដែល​នៅជុំវិញខ្លួនអ្នក ។  

  • សួនបណ្ដោយ និងសួនដាច់ដោយឡែក ផ្ដល់នូវ​បរិយាកាសបៃតងស្រងាត់​ និងលំហ​សរីរាង្គ​ដ៏ធំទូលាយ ។  

  • ជាមួយនឹង​ផ្លូវដើរ​ក្រាលដោយថ្មតូចល្មម សួនបណ្ដោយ 1 និង 2 នាំអ្នកទៅកាន់កូនសួនដាច់ដោយឡែកៗនានា ជាទីដែលអ្នករីករាយនឹងការលំហែ​អារម្មណ៍ជាមួយនឹងភាពស្ងប់ស្ងាត់ ។ 

  • សួនបណ្ដោយ ទី3 និង ទី4 ផ្ដល់លំហ​បៃតងដ៏ត្រជាក់ភ្នែកគួរជាទីរីករាយ​សម្រាប់អ្នករស់នៅទីនេះ ។  

  • តំណភ្ជាប់សួនដ៏ធំបំផុត គឺ សួនបណ្ដោយទី5 ផ្ដល់នូវលំហ​ធំទូលាយ​សម្រាប់​ការលេងកម្សាន្ត​របស់កុមារ និង​សកម្មភាព​គូររូបនៅលើ​កម្រាល ។ 

  • សួនបណ្ដោយទី6 តភ្ជាប់រវាង​ផ្លូវនានាជាមួយនឹងឧទ្យាន ។ 

ចូររីករាយនឹងជីវិតរស់នៅដ៏រស់រវើក ជាមួយនឹង​ផ្លូវដើរហាត់ប្រាណ តារាង​វាយសីនិងលេងបាល់បោះ ដែលស្ថិតនៅក្នុងគម្រោង ។  e

ទីកន្លែងសម្រាប់មនុស្សគ្រប់គ្នា

ឈានជើងចូលទៅក្នុង​បរិស្ថានមួយ​ដែល​បំពេញគ្រប់តម្រូវការរបស់អ្នក យ៉ាងច្រើនអនេក ។ ដោយរក្សាបានតុល្យភាពរវាង​ទីកន្លែងសម្រាប់ការសម្រាក​លំហែនិង​កន្លែងសម្រាប់សកម្មភាពនានា អ្នករស់នៅក្នុងគម្រោងអាចចូលរួម​នៅក្នុងការលេង​ល្បែងកម្សាន្តមួយ​នៅលើ​តារាងវាយសីរបស់​យើងដែលអាចប្រើប្រាស់​បានច្រើនគោលបំណង ដើរលេង​នៅក្នុងកន្លែងលេងកម្សាន្ត​ដែលលាយឡំដោយធម្មជាតិសម្រាប់កុមារនិងមនុស្សចាស់ដូចគ្នា ឬ​ទៅទស្សនា​បន្ទប់ហាត់យោហ្គា សួន​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​សម្រាកលំហែ ។   

ទីជម្រកផ្ដោតលើសុខុមាលភាព រួមជាមួយនឹងបន្ទប់សម្រាប់ហាត់​យោហ្គា និង​សួនឱសថ ។  

កន្លែងលេងកម្សាន្តរបស់កុមារ មានរូបពស់និងជណ្ដើរ hopscotch កន្លែងយោលទោង និងកន្លែង​ជាច្រើនទៀត ។ 

ទីធ្លាសម្រាប់ការកម្សាន្តក្រៅផ្ទះ ជំរុញការប្រាស្រ័យទាក់ទងគ្នានៅក្នុង​សហគមន៍ ឬឱកាសស​ដើម្បី​សម្រាកលំហែពីការងារ ។  

ចូររីករាយនឹងជីវិតរស់នៅដ៏រស់រវើក ជាមួយនឹង​ផ្លូវដើរហាត់ប្រាណ តារាង​វាយសីនិងលេងបាល់បោះ ដែលស្ថិតនៅក្នុងគម្រោង ។  e

កន្លែងលេងកម្សាន្តរបស់កុមារ មានរូបពស់និងជណ្ដើរ hopscotch កន្លែងយោលទោង និងកន្លែង​ជាច្រើនទៀត ។ 

ទីកន្លែងសម្រាប់មនុស្សគ្រប់គ្នា

ឈានជើងចូលទៅក្នុង​បរិស្ថានមួយ​ដែល​បំពេញគ្រប់តម្រូវការរបស់អ្នក យ៉ាងច្រើនអនេក ។ ដោយរក្សាបានតុល្យភាពរវាង​ទីកន្លែងសម្រាប់ការសម្រាក​លំហែនិង​កន្លែងសម្រាប់សកម្មភាពនានា អ្នករស់នៅក្នុងគម្រោងអាចចូលរួម​នៅក្នុងការលេង​ល្បែងកម្សាន្តមួយ​នៅលើ​តារាងវាយសីរបស់​យើងដែលអាចប្រើប្រាស់​បានច្រើនគោលបំណង ដើរលេង​នៅក្នុងកន្លែងលេងកម្សាន្ត​ដែលលាយឡំដោយធម្មជាតិសម្រាប់កុមារនិងមនុស្សចាស់ដូចគ្នា ឬ​ទៅទស្សនា​បន្ទប់ហាត់យោហ្គា សួន​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​សម្រាកលំហែ ។   

ទីជម្រកផ្ដោតលើសុខុមាលភាព រួមជាមួយនឹងបន្ទប់សម្រាប់ហាត់​យោហ្គា និង​សួនឱសថ ។  

ទីធ្លាសម្រាប់ការកម្សាន្តក្រៅផ្ទះ ជំរុញការប្រាស្រ័យទាក់ទងគ្នានៅក្នុង​សហគមន៍ ឬឱកាសស​ដើម្បី​សម្រាកលំហែពីការងារ ។  

EN | KH
Register your interest Register your interest
scroll

ទាក់ទងមកយើងខ្ញុំ