នៅជាប់នឹងកន្លែងទទួលទានអាហារ មជ្ឈមណ្ឌលសហគមន៍ដែលមានកម្ពស់បួនជាន់និងរចនាឡើងដើម្បីជំរុញឱ្យមនុស្សធ្វើសកម្មភាព ជាច្រកចេញចូលទៅកាន់បទពិសោធន៍នៃការចែករំលែក និងការជួបជុំលក្ខណៈសង្គម ដែលបានគិតគូរយ៉ាងហ្មត់ចត់ ។ រាប់តាំងពីសាលពហុគោលបំណងនិងរោងកុន រហូតដល់កន្លែងធ្វើការរួមគ្នានិងបន្ទប់ប្រជុំនានា, មជ្ឈមណ្ឌលនេះជាកន្លែងដែលលើកទឹកចិត្តឱ្យមនុស្សម្នាចង់ដឹងចង់ឃើញ និងចង់មានការប្រាស្រ័យទាក់ទងគ្នាគ្នាជាមួយអ្នកទាំងអស់ដែលដើរចូលទីកន្លែងនេះ ។
មជ្ឈមណ្ឌលនេះក៏ត្រូវបានប្រសព្វជាមួយផ្ទៃរាបស្មើ និងទេសភាពដ៏ខៀវស្រងាត់ អមជាមួយនឹងលំហាត់ប្រាណ និងទីលានហាត់យូហ្គា ដើម្បីសម្រាក និងបន្ធូរអារម្មណ៍នៅពេលណាដែលអ្នកចង់ធ្វើលំហាត់ប្រាណ។ ទុកកុមារឱ្យលេងនៅសួនកុមារលើដំបូល ឬរីករាយនឹងល្បែងបាល់បោះ និងវាយសីក្នុងទីលានប្រកួត ទាំងនេះគឺជាកន្លែងដែលអ្នកទាំងអស់គ្នាអាចមកជួបជុំគ្នាដើម្បីបង្កើតអនុស្សាវរីយ៍ ភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ និងចាប់ផ្តើម ដំណើរនៃការរកឃើញរួមគ្នា។